របៀប Post អត្ថបទ
១- ដើម្បីធើ្វការ Post អត្ថបទយើង ចុចលើបូ៑តុង Create new post ឫចុចលើពាក្យ New Post ។
២- បន្ទាប់មកវា នឹងបង្ហាញទំព័រមួយ ដែលមានឧបករណ៍ជាច្រើន សម្រាប់អោយរៀបចំអត្ថបទរបស់
យើង ហើយបន្ទាប់ពីរៀបចំរួច យើងចុចលើបូ៑តុង Publish ដើម្បី Post លើប្លុករបស់យើង ។
ក្នុងការ Post អត្ថបទនេះ ចំនុចដែលសំខាន់ជាងគេនោះ គឺ Label ។ Label វាមានតួនាទីសំខាន់ណាស់
ក្នុងការរៀបចំអត្ថបទរបស់យើងអោយមានសណ្តាប់ធ្នាប់ល្អ មានរបៀបរៀបរយ ដែលធ្វើអោយអ្នក
ទស្សនាងាយស្រួលក្នុងការអាន និងស្វែងរកអ្វីមួយ ។ Label គេប្រើសំរាប់រៀបចំទិន្នន័យ ឫអត្ថបទ
របស់យើង ទៅតាមក្រុមរបស់វានិមួយៗ ។ ដូចនេះមុននឹងធ្វើការ Post អត្ថបទ យើងត្រូវរៀបចំ
ទិន្នន័យរបស់យើងជាមុនសិន ថាតើប្លុករបស់យើង នឹងមានទិន្នន័យអ្វីខ្លះ ។ ដើម្បីអោយងាយ
ស្រួលយល់ សូមលើកឧទាហរណ៍ជាក់ស្តែងមួយ ដែលលើកយក Label មួយចំនួន មកបង្ហាញដូច
ជា ៖ ប្រភេទទិន្នន័យធំៗ ដូចជា៖ ក្រមង៉ុយ ពេជ្រ ទុំក្រវិល ។ល។
ឧទាហរណ៍យើងមានប្រភេទទិន្នន័យធំៗ ចំនួនពីរ ដូចខាងលើ ហើយយើងនៅមានចែកជា
ប្រភេទទិន្នន័យតូចៗ ទៀតដូចខាងក្រោម ៖
ច្បាប់ប្រុស ច្បាប់ស្រី ល្ខោន តន្រ្តី ចម្រៀង កំណាព្យ ។ល។
ដូចបានបង្ហាញខាងលើ យើងមានប្រភេទទិន្នន័យធំៗ ចំនួនពីរ និងប្រភេទទិន្នន័យតូចៗ ជា
ច្រើនទៀត ដូចនេះ ប្រភេទទិន្នន័យទាំងអស់នេះហើយ គឺជា Label ។ ខាងក្រោមនេះ សូម
Post អត្ថបទមួយដើម្បីជាឧទាហរណ៍ ។ ឧទាហរណ៍ Post អត្ថបទដែលមានចំណងជើង
កំណាព្យថា ច្បាប់ស្រី ? ដូចនេះ អត្ថបទរបស់យើង ស្ថិតនៅក្នុង Label គឺច្បាប់ស្រី ។
----------------------------
No comments:
Post a Comment